30-Apr-2012
Publication : Newsletter
របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម គឺទទួលខុសត្រូវលើការរំលោភបំពានសិទ្ធិមនុស្សជាទ្រង់ទ្រាយធំ ជាប្រព័ន្ធនិងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ គេបានប៉ាន់ប្រមាណថាមានប្រជាជនចាប់ពី១.៧លាននាក់ ទៅ ២.២លាននាក់ បានស្លាប់ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសារគោលនយោបាយ របស់មេដឹកនាំខ្មែរក្រហម៕ វាគឺជាស្លាកស្នាមដែលបន្សល់ទុកក្នុងសង្គមកម្ពុជា ដែលមិនធ្លាប់មាន។ បន្ទាប់ពីកិច្ចចរចារដ៏យូរមក រាជរដ្ឋាភិបាលកម្ពុជាបានឈានដល់ការព្រមព្រាងគ្នាជាមួយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៣ដើម្បីកាត់ទោសមេដឹកនាំមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ខកម្មដែលបានប្រព្រឹត្តក្នុងរបបនោះ។
Information Source : Roles of Civil Society in the Processes of Transitional Justice and Reconciliation in Cambodia