កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀន គឺអ្នកស្រី ណែវ ស៊ីអ៊ីម ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពដែលបានប្រព្រឹត្តនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មុនពេលការបោះឆ្នោតថ្នាក់ជាតិ។

    VOA

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរខណ្ឌច្បារអំពៅ បានស្នើឱ្យពលរដ្ឋជាង ២០០គ្រួសារ ដែលកំពុងរស់នៅតាមប្រឡាយព្រែកប្រា ចំណុចភូមិចំពុះក្អែក១ និងភូមិអូរអណ្តូង សង្កាត់ព្រែកថ្មី ចាកចេញពីលំនៅឋាន ផ្លាស់ទៅរស់នៅទីតាំងថ្មី (ចម្ងាយជាង៦គីឡូម៉ែត្រ) ដើម្បីយកដីធ្វើជាប្រឡាយ។ ពលរដ្ឋមួយចំនួនមិនទាន់យល់ព្រមរុះរើទេ ព្រោះដីនៅទីតាំងថ្មីមានទំហំតូចជាង។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនក៏បានបង្ខំចិត្តទទួលយកដោយសារគ្មានជម្រើស។

    CamboJA

  • កោះកុង

    កោះកុង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កងទ័ពជើងទឹកនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខេត្តកោះកុងបានហាមឃាត់សកម្មជនចលនាមាតាធម្មជាតិប្រមាណ១០នាក់ ក្នុងការចូលទៅទស្សនាទឹកជ្រោះដែលមានទីតាំងនៅខាងក្រោយភូមិអាវឡាតាន ក្នុងខេត្តកោះកុង។ កងទ័ពជើងទឹកមិនបានបញ្ជាក់ពីហេតុផលនៃការហាមឃាត់នេះទេ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សកម្មជនបរិស្ថានដែលតស៊ូមតិជំទាស់នឹងការបំពុលបរិស្ថានដោយផ្លាស្ទិកត្រូវបាននគរបាលរំខានក្នុងអំឡុងពេលពួកគេដើរហែក្បួនដើម្បីដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។ មន្ត្រីស្លៀកពាក់ឯកសណ្ឋានស៊ីវិលជាច្រើននាក់បានបិទផ្លូវរារាំងសកម្មជនចំនួន២០នាក់ក្នុងការដើរហែក្បួន ដោយបានរុញច្រាន និងកញ្ឆក់យកទូរស័ព្ទរបស់ពួកគេ ព្រមទាំងព្យាយាមដកហូតបដារបស់ពួកគេផងដែរ។

    RFA | RFA

  • កំពត

    កំពត

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ដីស្រែរបស់អ្នកភូមិព្រែកត្នោតជាងមួយរយហិកតាត្រូវបានឈូសបំផ្លាញ។ អ្នកភូមិមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថាប្លង់ដីដែលអ្នកភូមិជាច្រើនគ្រួសារបាននឹងកំពុងរស់នៅ និងធ្វើស្រែជាច្រើនជំនាន់មកហើយនោះគឺជាកម្មសិទ្ធិរបស់ក្រុមបុគ្គលមានទ្រព្យ និងមានអំណាចមួយក្រុម។ អង្គការសង្គមស៊ីវិលបានស្នើឱ្យអាជ្ញាធរខេត្តពន្លឿនការស៊ើបអង្កេតព្រោះពួកគាត់សង្ស័យថាមានពាក់ព័ន្ធនឹងអំពើពុករលួយ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមផ្តន្ទាទោសលើអតីត និងសមាជិកសហជីពបច្ចុប្បន្នចំនួន ៨នាក់ មកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ សកម្មជនចំនួន ៩នាក់ រួម ទាំងប្រធានសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទញុះញង់ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែឧសភា ឆ្នាំ២០២៣។ សមាជិកចំនួន ៨ នាក់ បានប្ដឹងទាស់ទៅនឹងសាលក្រមនេះ។ លោក សុខ គង្គា ដែលទទួលការព្យួរទោស មិនបានប្ដឹងទាស់ទៅនឹងសាលក្រមរបស់តុលាការជាន់ទាបនោះទេ។ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានពិចារណាអស់រយៈពេល ៣០នាទី ហើយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទាំងស្រុង។

    The Cambodia Daily | LICADHO | NewsRoom Cambodia | VOA

  • សៀមរាប

    សៀមរាប

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អាជ្ញាធរជាតិអប្សរាបន្តឈូសបំផ្លាញបណ្តេញអ្នកភូមិចេញពីផ្ទះសម្បែងដោយបង្ខំ។ សកម្មភាពនេះនាំឱ្យអ្នកភូមិនៅសៀមរាបជាច្រើននាក់បន្តតតាំងមិនព្រមទទួលយកសំណង និងមិនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

    RFA | CamboJA

  • កោះកុង

    កោះកុង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អាជ្ញាធរស្រុកស្រែអំបិល ខេត្តកោះកុងបានបញ្ឈប់យានយន្តសហគមន៍ដីធ្លីក្នុងពេលធ្វើដំណើរទៅកាន់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុដើម្បីចូលរួមសវនាការរបស់សកម្មជនដីធ្លី ដែលត្រូវបានតុលាការកោះហៅដើម្បីសាកសួរទាក់ទងនឹងបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យមានចលាចលសង្គម។ (ចំណាំ៖ ការកោះហៅនេះធ្វើឡើងក្រោយពីករណីលើកដំបូង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ក្នុងកាលប្បវត្តិនេះ។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ផ្សេងទៀត អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមអង្គការមិនមែនរដ្ឋាភិបាលដោយព្រមានថាលោកនឹងមិនអត់ឱនចំពោះ «បដិវត្តន៍ពណ៌»។

    Vo

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលបាននីរទេសខ្លួនក្នុងនោះមានលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងសកម្មជន១០នាក់ផ្សេងទៀតដាក់ពន្ធនាគារទាក់ទងនឹងករណីបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គមក្នុងឆ្នាំ២០២១។ ពួកគាត់ត្រូវបានកាត់ទោសពីបទញុះញង់ និងរួម​គំនិត​ក្បត់។ ការបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គមនោះធ្វើឡើងនៅដើមឆ្នាំ២០២១ ទាក់ទងនឹងការលើកឡើងឱ្យប្រជាជនកម្ពុជាគួរឈប់បង់កម្ចីធនាគារជាបណ្តោះអាសន្នក្នុងអំឡុង​ការរាតត្បាតជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យថយចុះសកម្មភាពធុរកិច្ចនៅទូទាំងប្រទេស។ មតិយោបល់ផ្សេងមួយទៀតលើកឡើង​ទាក់ទងនឹងរឿង​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទិញសញ្ជាតិសាយប្រឹស។ លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក ហូ វណ្ណ ជាអតីតសមាជិករដ្ឋសភា ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ និងពិន័យប្រាក់ចំនួនបួនលានរៀល ហើយត្រូវហាមមិនឱ្យចូលប្រឡូកក្នុងកិច្ចការនយោបាយរយៈពេលប្រាំឆ្នាំ។ តុលាការព្រមទាំងបានចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិដែលនីរទេសខ្លួនផងដែរ។ សកម្មជនផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងករណីនេះបានទទួលទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។ ប៉ុន្តែលោក រឿន វាសនា ដែលជាសកម្មជនទទួលការព្យួរទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។

    RFA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទចេញមូលប្បទានប័ត្រមិនមានសាច់ប្រាក់កាលពីខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានផ្ដន្ទាទោសបន្ថែមឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ សាសនា ឬសញ្ជាតិ។ សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យលោក ថាច់ សេដ្ឋា បង់ប្រាក់ពិន័យចំនួន ៤លានរៀល ផងដែរ។

    The Diplomat | CamboJA | AP

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សមាជិកសហគមន៍ឧត្តមស្រែពស់ ចំនួន ៧នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅឱ្យចូលផ្តល់សក្ខីកម្មលើការចោទប្រកាន់ទាក់ទងនឹងការបង្កការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមសម្លាប់ និងជេរប្រមាថ។ ពួកគេកំពុងរងបណ្តឹងរបស់មន្ត្រីទាហានមួយរូបឈ្មោះ អៀម ម៉ៅ។

    CamboJA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់បដិសេធសំណើជាលើកទី២របស់ក្រុមនិស្សិតបញ្ញវន្តមានសមាជិក ៨០ នាក់ ក្នុងគោលបំណងបង្កើតគណបក្សនយោបាយមួយ។ សំណើលើកទី១ ត្រូវបានបដិសេធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

    RFA

  •  ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឱ្យសកម្មជន ៣ នាក់ មកពីអង្គការមាតាធម្មជាតិជាអង្គការបរិស្ថាន ធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែតនៅខែក្រោយ ដើម្បីទទួលពានរង្វាន់ Right Livelihood។ បច្ចុប្បន្ននេះសកម្មជនទាំងបីនាក់នោះ កំពុងអនុវត្តសាលក្រមដែលសម្រេចព្យួរទោសជាប់ពន្ធនាគារដោយសារការងារតស៊ូមតិរបស់ពួកគេ។ សាលាដំបូងរាជធានីភ្នំពេញបានចាត់ទុកការធ្វើដំណើរនេះថា «មិនចាំបាច់»។

    VOA | The Cambodia Daily | The Cambodia Daily | RFA | Newsroom Cambodia

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគាររយៈពេល១៨ខែ។ សាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា លោក ថាច់ សេដ្ឋា មានពិរុទ្ធពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ជាច្រើនក្នុងឆ្នាំ២០១៩។ លោក ថាច់ សេដ្ឋា កំពុងប្រឈមនឹងការចោទប្រកាន់ចំនួនពីរទៀត (១) បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និង (២) ការញុះញង់ឱ្យមានការរើសអើងដោយផ្អែកលើជាតិសាសន៍ សាសនា ឬសញ្ជាតិ។ សវនាការលើការចោទប្រកាន់ទាំងនោះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយសាលក្រមត្រូវបានកំណត់នៅថ្ងៃទី១៨ ខែតុលា។

    The Diplomat | CamboJA | The Cambodia Daily | ABC News

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    កាលពីថ្ងៃទី១៤ ខែកញ្ញា គេហទំព័រខេមបូចា បានចុះផ្សាយអត្ថបទមួយ អំពីការវាយប្រហារនាពេលថ្មីៗនេះ ទៅលើអ្នករិះគន់រដ្ឋាភិបាល លោក នី ណាក់ ដែលបានកើតឡើងកាលពីពីរថ្ងៃមុន។ ដោយខេមបូចាបានរាយការណ៍ថា លោក នី ណាក់ បានរិះគន់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា នៅលើហ្វេសប៊ុក ជុំវិញការចាត់ចែងរបស់រដ្ឋមន្ត្រីលើរបាយការណ៍តម្លៃស្រូវ។ ក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងលិខិតមួយថា ខេមបូចា បានបរិហារកេរ្តិ៍ និងតម្រូវឱ្យខេមបូចា «កែតម្រូវការបំពានធ្ងន់ធ្ងរ នៃក្រមសីលធម៌អ្នកសារព័ត៌មាន» និង «ចាត់វិធានការដើម្បីធានាថា ចេតនាព្យាបាទ និងការប្រមាថមើលងាយបែបនេះមិនកើតឡើងម្តងទៀតនៅពេលអនាគត»។ ប្រសិនបើបដិសេធ ក្រសួងបាននិយាយថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយអាចឈានទៅដល់ “លទ្ធផលដូចគ្នានឹងវីអូឌីដែរ”។ ខេមបូចា បានដកឈ្មោះរដ្ឋមន្ត្រីក្រសួងកសិកម្មចេញពីអត្ថបទខ្លួនបន្ទាប់ពីទទួល បានការព្រមាននេះ។

    RFA | The Diplomat | VOA

  • បន្ទាយមានជ័យ

    បន្ទាយមានជ័យ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរសមាជិកគណបក្សភ្លើងទៀន ចំនួន២៣នាក់ ពីបទភូតកុហកប្រជាពលរដ្ឋ ខណៈប្រមូលស្នាមមេដៃបង្កើតគណបក្សនយោបាយថ្មី។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អ្នកជាប់ឃុំចំនួន ១៦ នាក់ត្រូវបានដោះលែងបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើឯកសារដែលបញ្ជាក់ថាពួកគេមិនពាក់ព័ន្ធនឹងបទល្មើស។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់​​​ មន្ត្រី​​​​គណបក្សភ្លើងទៀន ចំនួន៧រូប ពីបទញុះញង់ និងឆបោក តាមមាត្រា៤៩៤-៤៩៥ និងមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីត្រូវបានចោទប្រកាន់ មន្ត្រីគណបក្សប្រជាជនទាំង៧នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ បទចោទនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានទៅ ៤ លានរៀល។

    CamboJA | RFA | CamboJA | RFA | VOA

  • ភ្នំពេញ

    ភ្នំពេញ

    អំពើហិង្សាលើសកម្មជន

    សកម្មជនសង្គម លោក នី ណាក់ ត្រូវបុរសមិនស្គាល់អត្តសញ្ញាណជិះម៉ូតូបុកពីក្រោយ។ បុរសរូបនេះបានយកដំបងដែកវាយក្បាលលោក នី ណាក់ ក្នុងបំណងសម្លាប់។ លោកកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោក នី ណាក់ ធ្លាប់រិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គមនាពេលថ្មីៗនេះ។

    The Cambodia Daily | CamboJA

  • កោះញែ,មណ្ឌលគិរី

    កោះញែ,មណ្ឌលគិរី

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរសមាជិកគណបក្សភ្លើងទៀន ចំនួន២៣នាក់ ពីបទភូតកុហកប្រជាពលរដ្ឋ ខណៈប្រមូលស្នាមមេដៃបង្កើតគណបក្សនយោបាយថ្មី។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អ្នកជាប់ឃុំចំនួន ១៦ នាក់ត្រូវបានដោះលែងបន្ទាប់ពីពួកគេបានចុះហត្ថលេខាលើឯកសារដែលបញ្ជាក់ថាពួកគេមិនពាក់ព័ន្ធនឹងបទល្មើស។ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់​​​មន្ត្រី​​​​គណបក្សភ្លើងទៀន ចំនួន៧រូប ពីបទញុះញង់ និងឆបោក តាមមាត្រា៤៩៤-៤៩៥ និងមាត្រា៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីត្រូវបានចោទប្រកាន់ មន្ត្រីគណបក្សប្រជាជនទាំង៧នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន។ បទចោទនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានទៅ ៤ លានរៀល។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតលើសកម្មជនដីធ្លីបឹងតាមោកពីរនាក់ ពីបទប្រើហិង្សាដោយចេតនាលើមន្ត្រីសាធារណៈ។

    RFA