• របាយការណ៍ឆ្នាំ២០២២ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
    អានបន្ត

    របាយការណ៍ឆ្នាំ២០២២ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

    គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចាប់ផ្តើមអនុវត្តពីថ្ងៃទី0១ ខែមេសា ឆ្នាំ២០១៦ គឺជាគម្រោងមានរយៈពេលវែងដែលពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងប្រទេសកម្ពុជា។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន តាមដានការអនុវត្តសេរីភាពមូលដ្ឋានដោយប្រើប្រាស់ឧបករណ៍តាមដានការឃ្លាំមើល (“MTT”) ។ នេះជារបាយការណ៍ឆ្នាំ២០២២ (ឆ្នាំទី៧) គូសបញ្ជាក់ចំណុចគន្លឹះសំខាន់ៗចាប់ពីថ្ងៃទី0១ ខែមករា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

    អានបន្ត
  •  សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)
    អានបន្ត

    សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

    របាយការណ៍ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា” (“របាយការណ៍”) ជាការបោះពុម្ពផ្សាយរបស់គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ (“គម្រោង”) អនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។ ម.ស.ម.ក គឺជាអង្គការមិនមែនរដ្ឋាភិបាល (“អង្គការ”) ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។

    អានបន្ត
  • សលាកប័ត្រព័ត៌មាន៖ សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា
    អានបន្ត

    សលាកប័ត្រព័ត៌មាន៖ សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា

    នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយសលាកប័ត្រព័ត៌មានទី៣ ស្តីពីសហគមន៍នេសាទ និងគម្រោងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ សលាកប័ត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុនចំនួនពីរដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០២១ និង២០២២ និងបូកសរុបលទ្ធផលនៃការស្រាវជ្រាវទៅលើគម្រោងអភិវឌ្ឍន៍ចំនួនពីរ កំពុងគំរាមកំហែងសហគមន៍នេសាទនៅតំបន់ឆ្នេរនៃខេត្តកំពត និងខេត្តកែប៖ ទីមួយ គឺពាក់ព័ន្ធនឹងក្រុមហ៊ុន អុមនី កំពត ខូអិលធីឌី (“ក្រុមហ៊ុនអុមនី”) និងមួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុន ជីងគ័រ អាហរ័ណ នីហរ័ណ ខូអិលធីឌី (“ក្រុមហ៊ុនជីងគ័រ”)។ មានគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតដែលគំរាមកំហែងសហគមន៍នេសាទ ក៏ត្រូវបានលើកបង្ហាញនៅក្នុងសលាកប័ត្រព័ត៌មាននេះផងដែរ។ សលាកប័ត្រព័ត៌មាននេះ បានធ្វើ សេចក្តីសន្និដ្ឋានរួមទាំងអនុសន៍ជាក់លាក់មួយចំនួនទៅដល់រាជរដ្ឋាភិបាលកម្ពុជា (“រាជរដ្ឋាភិបាល”) និងធុរកិច្ចដើម្បីលើកកម្ពស់ការគោរពសិទ្ធិនេសាទ សិទ្ធិដីធ្លី និងសេរីភាពមូលដ្ឋានសម្រាប់សហគមន៍នេសាទនៅតំបន់ឆ្នេរនិងនៅទូទាំងប្រទេស។

    អានបន្ត
  • ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា
    អានបន្ត

    ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា

    របាយការណ៍នេះបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងការបញ្ចេញមតិសេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងរបកគំហើញទាក់ទងនឹងស្ថានភាពនៃសិទ្ធិទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា («កម្ពុជា») ក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២(«អំឡុងពេលនៃរបាយការណ៍»)។ របាយការណ៍ប្រចាំឆ្នាំនេះ ផ្តោតជាពិសេសទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិទទួលព័ត៌មានរបស់អ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅកម្ពុជា។

    អានបន្ត
  • ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា
    អានបន្ត

    ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា

    របាយការណ៍នេះបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងរបកគំហើញដែលទាក់ទងនឹងស្ថានភាពនៃសិទ្ធិទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ របាយការណ៍ប្រចាំឆ្នាំនេះផ្តោតសំខាន់ទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិទទួលព័ត៌មានរបស់អ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅកម្ពុជា។

    អានបន្ត
  •  ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​
    អានបន្ត

    ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​

    ​តាមរយៈ​ការវិភាគ​ទិន្នន័យ​តាមបែប​បរិមាណ ដែល​ប្រមូលបាន​ពី​ស្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ទំនាស់​ដីធ្លី​នៅ ទូទាំងប្រទេស របាយការណ៍​នេះ​ចង់បង្ហាញ​ព័ត៌មាន​ថ្មី​អំពី​របៀប​ជាក់លាក់​មួយចំនួន​ដែល​ស្ត្រី​ខ្មែរ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​វិវាទ​ដីធ្លី​។​

    អានបន្ត
  • ការវិភាគ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី និង​លោក នី ចរិយា​
    អានបន្ត

    ការវិភាគ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី និង​លោក នី ចរិយា​

    ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី ដែលជា​បុគ្គលិក​ជាន់ខ្ពស់​បួនរូប​របស់​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“​សមាគម​អាដហុក​”) និង​លោក នី ចរិយា អតីត​បុគ្គលិក​របស់​សមាគម​អាដហុក និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។ ពួកគាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​នៅក្នុង​បទល្មើស​ដូចគ្នា​។​ ​

    អានបន្ត
  • ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា

    ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា

    ចេញ​ផ្សាយ​នៅថ្ងែទី​ 2016-09-21 របាយការណ៍ស្រាវជ្រាវនេះ (“របាយការណ៍”) ចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្តូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្តល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្តីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ របស់ ម.ស.ម.ក ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណងផ្តល់អំណាចដល់សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (“អ្នកស្រឡាញ់ភេទដូចគ្នា”) និងតស៊ូមតិចំពោះសិទ្ធិរបស់ពួកគាត់នៅកម្ពុជា។

    អានបន្ត
  • លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅឆ្នាំ ២០១៦ ៖ ការធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក

    លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅឆ្នាំ ២០១៦ ៖ ការធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក

    កំណត់ត្រាសង្ខេប ស្តីពី “លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែង” ដែល​ចេញផ្សាយនៅ​ថ្ងៃនេះ​ត្រូវ​នឹង​ ទិវា​ប្រជាប្រជាធិបតេយ្យ​អន្តរជាតិ ឆ្នាំ​២០១៦។ កំណត់ត្រា​សង្ខេប​នេះ​លំអិត​អំពី​ការ​គំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បានកើនឡើង​កាន់តែខ្លាំង និងមានសភាពធ្ងន់ធ្ងរ ដោយសារតែការបោះឆ្នោតនាពេលខាងមុខដាក់គំនាបបន្ថែមលើព្រឹត្តិការណ៍ទាំងនេះ។ កំណត់ត្រាសង្ខេបក៏វិភាគ​ពីស្ថានការគំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជានៅ​ក្នុង​បរិបទក្រោយ​ ២៥​ឆ្នាំ​​​​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

    អានបន្ត
  • ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​បូម​ខ្សាច់​នៅ​កម្ពុជា

    ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​បូម​ខ្សាច់​នៅ​កម្ពុជា

    នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (“កម្ពុជា”) ប្រជា​ពល​រដ្ឋ​ប្រមាណ​បី​ភាគ​បួន​ពឹង​ផ្អែក​ទៅ​លើ​ធន​ធាន​ធម្ម​ជាតិ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ជីវ​ភាព​របស់​ខ្លួន ដែល​ពឹង​ផ្អែក​លើក​សិកម្ម ផ​លានុ​ផល​ព្រៃ​ឈើ និង​ការ​នេ​សាទ​ដើម្បី​ទ្រ​ទ្រង់​ជីវភាព។ ដូច្នេះ បរិស្ថាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​អនុ​វត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ពេញ​លេញ ហេតុ​ដូច្នេះ​ហើយ គម្រោង​អភិ​វឌ្ឍ​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ក៏​អាច​បង្ក​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពល​រដ្ឋក​ម្ពុជា​ដែរ។

    អានបន្ត
  • បាយ​ការណ៍​ស៊ើបអង្កេត​ផល់ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុនប៊ិ​ញ​ហ្វឿ​ក ក្រចេះ​រ៉ាប់​ប៊ើ ១ ខម​ភើ​នី លី​មី​ធី​ត ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​

    បាយ​ការណ៍​ស៊ើបអង្កេត​ផល់ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុនប៊ិ​ញ​ហ្វឿ​ក ក្រចេះ​រ៉ាប់​ប៊ើ ១ ខម​ភើ​នី លី​មី​ធី​ត ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​

    ប្រជ​ពលរដ្ឋ​ភូមិ​ចក់​ចារ​មាន​ចំនួន ១៨០ គ្រួសារ ស្មើនឹង​មនុស្ស ៨៦៩ នាក់ (​ស្ត្រី ៤០៨ នាក់​) គឺជា​ជាតិ​ដើម​ព្នង​ដែលមាន​ឯកភាព​ជាតិពន្ធុ សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី និង​ការដាំដុះ​លើដី​ដែល​ខ្លួន​បាន​កាន់កាប់​តាម​ក្បួនខ្នាត ទំនៀមទម្លាប់ នៃ​ការប្រើប្រាស់​ដី​សមូហភាព​។ សហគមន៍​នេះ​កំពុងដំណើរការ​ចុះ​ប​ញ្ចី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច ឈានដល់​បញ្ចប់​ដំណាក់កាល​ទី​ពីរ ដែល​លក្ខន្តិកៈ សហគមន៍​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​រួចហើយ​។​

    អានបន្ត
  • ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់ សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​

    ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់ សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​

    ​របាយការណ៍​នេះ​ពិនិត្យមើល​ឧបសគ្គ​ក្នុងការ​ចុះបញ្ជី​ដី​សមូហភាព​សម្រាប់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្នែក​ទៅលើ​ទិន្នន័យ​ដែល​គម្រោង​ប្រមូលបាន​។ បាយ​ការណ៍​នេះ​មាន​គោលបំណង​លើកឡើង​នូវ​មូលហេតុ​នៃ​កង្វះខាត​ក្នុងការ​អនុវត្ត​ការចុះបញ្ជី​ដីធ្លី​សហគមន៍ និង​កំនត់​នូវ​អនុសាសន៍​នានា​សម្រាប់​ដាក់ជូន​ដល់​អ្នកពាក់ព័ន្ធ​ដែល​អាចជួយ​លើកកម្ពស់​ការអនុវត្ត​ឲ្យ​បាន​ប្រសើរ ដើម្បី​បង្កើន​ការការពារ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo