កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.990
-
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថា ការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ
ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ស្នើឱ្យតុលាការកំណត់ពេលវេលាជាក់លាក់ ដើម្បីប្រកាសសាលក្រម ក្នុងសំណុំរឿងប្ដីរបស់លោកស្រី ដោយលោកស្រីថា ការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ។ ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងប្ដីលោកស្រី តាំងពីខែសីហា មកដល់សព្វថ្ងៃ។
អានបន្ត -
សកម្មជនបរិស្ថានស្នើដល់អាជ្ញាធរឲ្យលើកទឹកចិត្តដល់អាជីវករ កាត់បន្ថយប្រើប្លាស្ទិកក្នុងពិធីបុណ្យអុំទូក
សកម្មជនបរិស្ថានស្នើដល់អាជ្ញាធរឲ្យលើកទឹកចិត្តដល់អាជីវករ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកវេចខ្ចប់ចំណីអាហារក្នុងពិធីបុណ្យអុំទូក។ ការស្នើសុំនេះធ្វើឡើងក្រោយពីពិធីបុណ្យអុំទូក និងតាំងពិព័រណ៍រយៈពេល៥ថ្ងៃ នៅខេត្តបាត់ដំបង បានបន្សល់ទុកកាកសំណល់ជាង១រយតោន។ សកម្មជនបរិស្ថានលើកឡើងថា ក្រោយបញ្ចប់ព្រឹត្តិការណ៍បុណ្យជាតិ ឬពិធីបុណ្យអុំទូកជាដើម តែងមានសំរាម និងកាកសំណល់ប្លាស្ទិកបន្សល់ទុកតាមទីសាធារណៈ ដែលប៉ះពាល់បរិស្ថាន សុខភាព សោភណភាពទីក្រុង អារម្មណ៍ភ្ញៀវទេសចរ ព្រមទាំងបង្កឲ្យមានក្លិនមិនល្អជាដើម។
អានបន្ត -
ការស្តារឡើងវិញនូវឧស្សាហកម្មកាត់ដេរ និងទេសចរណ៍របស់កម្ពុជា ក្រោយជំងឺកូវីដ១៩
ជំងឺរាតត្បាតកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចទូទាំងពិភពលោក ហើយកម្ពុជាក៏មិនអាចគេចផុតដែរ។ ដោយសាររោងចក្រកាត់ដេរដ៏មមាញឹក និងឧស្សាហកម្មទេសចរណ៍ដ៏រស់រវើកដែលជាសរសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់ ប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាធំៗក្នុងអំឡុងពេលជំងឺរាតត្បាតនោះ។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាត ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាបាននិងកំពុងវិលត្រឡប់មកវិញជាបណ្តើរៗ ដោយការផលិតសម្លៀកបំពាក់និងទេសចរណ៍បង្ហាញសញ្ញានៃការងើបឡើងវិញ ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ក៏ដោយ។
អានបន្ត -
លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន
ទិវាសិទ្ធិលំនៅឋានពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែតុលា។ នៅកម្ពុជា ប្រជាសហគមន៍ជាង៥០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ១៣ បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅឆ្នាំ២០២៤នេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២២ខែតុលានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងថា អាជ្ញាធរមូលដា្ឋនខ្លះបានព្យាយាមហាមឃាត់មិនឱ្យប្រារព្ធកម្មវិធីនេះនៅកន្លែងខ្លះ។ តែអាជ្ញាធរមូលដ្ឋានខ្លះបានចូលរួមសហការ៕
អានបន្ត -
អ្នកតស៊ូមតិថាបក្សកាន់អំណាចរងនូវការសង្ស័យប្រើប្រព័ន្ធតុលាការធ្វើជាឧបករណ៍បម្រើនយោបាយរបស់ខ្លួន
អ្នកឃ្លាំមើលនិយាយថា ករណីដោះលែងលោក ហៃ វណ្ណនិត ជាថ្នូរនឹងការប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហៃ វណ្ណា ដែលត្រូវជាបងបង្កើតនោះ មិនអាចជម្រះការសង្ស័យរបស់ពលរដ្ឋដែលមើលឃើញថា រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍បម្រើនយោបាយរបស់ខ្លួនឯងបានឡើយ។
អានបន្ត -
អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស
ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិចំនួន ១៦៣ ស្ថាប័ន ជំរុញឱ្យប្រធានធនាគារពិភពលោក (Wolrd Bank) លោក Ajay Banga ថ្កោលទោសចំពោះការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាលើក្រុមសិទ្ធិមនុស្ស រួមទាំងការសងសឹកចំពោះភាគីពាក់ព័ន្ធក្នុងគម្រោងរបស់ធនាគារពិភពលោកផងដែរ។បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២១ ខែតុលា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការកើនឡើងគួរឲ្យបារម្ភចំពោះការគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជាលើសំឡេងរិះគន់ តួយ៉ាងដូចជាការវាយប្រហារទៅលើក្រុមសិទ្ធិមនុស្សល្បីឈ្មោះចំនួនពីរគឺមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងអង្គការសមធម៌កម្ពុជា។
អានបន្ត -
ខ្មែរនៅអាមេរិកប្រារព្ធខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយបាតុកម្មទាមទារឲ្យអនុវត្តឲ្យបានពេញលេញ
ខួបលើកទី ៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានជំរុញឱ្យមានការអំពាវនាវជាថ្មី ឲ្យធ្វើសកម្មភាពនានា ខណៈដែលពលរដ្ឋខ្មែរអាមេរិកាំងបានប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារការការពារកាន់តែច្រើនឡើងសម្រាប់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹកដី។
អានបន្ត -
សហមេធាវីការពារក្តី ស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការលើលោក កឹម សុខា
សហមេធាវីការពារក្តីជូនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយពីបានអូសបន្លាយរយៈពេល១ខែ។ តាមសហមេធាវីការពារក្តី ពួកគេបានដាក់ពាក្យស្នើសុំទៅសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីដើមខែតុលា ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីតុលាការនៅឡើយ។
អានបន្ត -
សង្គមស៊ីវិលនិងពលរដ្ឋចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេញលេញ
មន្ត្រី តំណាងអង្គការសង្គមស៊ីវិល មេដឹកនាំសហជីពកម្មករ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានរាប់រយនាក់ បានចូលរួមប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ តំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួន សុទ្ធតែលើកឡើងពីភាពរួមតូចនូវសេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ដោយស្នើឱ្យរដ្ឋាភិបាលបើកលម្ហនូវសិទ្ធិទាំងអស់នេះឱ្យបានពេញលេញ អនុលោមតាមរដ្ឋធម្មនុញ្ញ ។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួន ដែលបានមកចូលរួមពិធីប្រារព្ធខួបទី៣៣ នេះ ពួកគាត់ចង់ឃើញរដ្ឋាភិបាលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តឱ្យមានអព្យាក្រឹតភាព ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជាកំពុងឆ្ពោះទៅមុខនៅក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាក៏ដូចជាពិភពលោកកំពុងពើបប្រទះនឹងអំពើជួញដូរមនុស្ស ដែលជាក្តីបារម្ភយ៉ាងខ្លាំង ខណៈថា កម្ពុជាកំពុងតែឆ្ពោះទៅមុខនៃការបង្ក្រាបបទល្មើស។ ក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរស័ព្ទអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា៖ «ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថា យើងមិនថយក្រោយទេ គឺយើងបោះជំហានទៅមុខជានិច្ចសម្រាប់ការប្រឆាំងការជួញដូរមនុស្ស បើទោះបីគេមើលមកឃើញយ៉ាងម៉េចក៏ដោយ ប៉ុន្តែកម្ពុជាគឺតែងតែបន្តនូវការប្តេជ្ញាចិត្តទាំងនេះ»។
អានបន្ត -
លោក ហ៊ុន ម៉ាណែត លុបឈ្មោះមេបញ្ជាការរងខេត្តប៉ៃលិនពាក់ព័ន្ធការធ្វើទារុណកម្មជនជាតិចិនម្នាក់ស្លាប់
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ និងបញ្ចប់តួនាទីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពីរកឃើញថាជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ កាលពីខែសីហា កន្លងទៅ និងធ្លាប់ប្រព្រឹត្តហិង្សាជាបន្តបន្ទាប់។ អនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចលុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
អានបន្ត -
សង្គមស៊ីវិលនិងអ្នកនយោបាយជំទាស់បន្តជំរុញកម្ពុជាឱ្យគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញ
សង្គមស៊ីវិលនិងអ្នកនយោបាយជំទាស់បន្តជំរុញកម្ពុជាឱ្យគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជាកំពុងឆ្ពោះទៅមុខនៅក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលផ្សះផ្សាជាតិឡើងវិញតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា វិបត្តិនយោបាយ និងការបែកបាក់ជាតិកំពុងធ្វើឱ្យសង្គមកម្ពុជាជួបវិបត្តិជាច្រើន ក្នុងនោះរួមទាំងការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស អយុត្តិធម៌សង្គម និងវិបត្តិសេដ្ឋកិច្ច។ អ្នកសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលងាកមកអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris) និងដោះលែងអ្នកជាប់ឃុំ ដើម្បីស្ដារស្ថានការណ៍នយោបាយឡើងវិញ។
អានបន្ត -
អ្នកឃ្លាំមើលចាត់ទុកករណីលោក លី សាម៉េត ថាជាឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកករណីចាប់ខ្លួនលោក លី សាម៉េត ថាជាឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន ដែលរៀបចំឡើងដើម្បីបន្លប់ព្រឹត្តិការណ៍ដែលពលរដ្ឋកំពុងប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះ (CLV)។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Dailyនៅថ្ងៃទី១៨ តុលា នេះថា គ្មានបុគ្គលណាម្នាក់នៅក្នុងស្រុកអាចគេចផុតពីកណ្ដាប់ដៃលោក ហ៊ុន សែន ទេ បើគាត់ពិតជាចង់ចាប់ខ្លួនមែននោះ។
អានបន្ត -
ពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ត្អូញរឿងគ្មានដីអាស្រ័យផល ក្រោយពីអាជ្ញាធរថៃហាមមិនឱ្យដាំដំណាំលើដីក្នុងតំបន់ត្រួតស៊ីគ្នា
ពលរដ្ឋមួយចំនួនរស់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃត្អូញត្អែរថា គ្មានដីអាស្រ័យផលទៀត ក្រោយពីអាជ្ញាធរថៃហាមពួកគាត់ មិនឱ្យដាំដំណាំលើដី ដែលស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នា ឬហៅថា តំបន់ស។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយលើបញ្ហានេះ ដើម្បីឱ្យពលរដ្ឋអាចអាស្រ័យផលឡើងវិញ ព្រោះថាជិត ២០ឆ្នាំហើយ ដែលពួកគាត់អាស្រ័យផលលើដីនេះ ពុំដែលមានបញ្ហានោះទេ។
អានបន្ត -
អ្នកស្រីមូរ សុខហួរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអនុសាសន៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
អ្នកស្រីមូរ សុខហួរ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមអនុសាសន៍អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ សារព័ត៌មានម៉ុងហ្កាបេរកឃើញថា ក្រុមហ៊ុនអង្គរ ផ្លាយវូតជួញឈើខុសច្បាប់ពីកម្ពុជាទៅអន្តរជាតិ និងព័ត៌មានផ្សេងៗទៀត៕
អានបន្ត -
សង្គមស៊ីវិល២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះលែងអ្នកទោសមនសិការ
អង្គការសមាគមដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារប្រមាណ ២០ស្ថាប័ននៅថ្ងៃទី២០ ខែតុលា រួមគ្នាប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ដោយបង្ហាញពីក្ដីបារម្ភជុំវិញការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។ ពួកគាត់កត់សម្គាល់ឃើញថា រដ្ឋាភិបាលមិនបានអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនោះឡើយដែលបញ្ហានេះបង្កឱ្យមានអំពើអយុត្តិធម៌កាន់តែកើនឡើង។
អានបន្ត -
តុលាការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា
សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានឯករាជ្យលោក មុិច ដារ៉ា ទោះបីជាលោកកំពុងមានបញ្ហាសុខភាពក៏ដោយ។ សង្គមស៊ីវិលសោកស្ដាយ ហើយថា ការបន្តឃុំខ្លួនលោក ម៉ិច ដារ៉ា នេះ នឹងធ្វើឱ្យរដ្ឋាភិបាលរងការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិ។
អានបន្ត -
លោក ហៃ វណ្ណា សកម្មជនបក្សប្រឆាំងប្រចាំប្រទេសជប៉ុនសុំទោសលោក ហ៊ុន សែន និងប្រកាសចុះចូល
សកម្មជនបក្សប្រឆាំងប្រចាំប្រទេសជប៉ុន លោក ហៃ វណ្ណា ប្រកាសចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអំពាវនាវឱ្យបញ្ញវន្តខ្មែរគ្រប់រូបនាំគ្នាទៅចុះចូលជាមួយគណបក្សកាន់អំណាច ដោយបញ្ឈប់ការចូលរួមក្នុងចលនាជ្រុលនិយមរបស់ក្រុមប្រឆាំង។ សមាជិកក្រុមប្រឹក្សាភិបាលនៃចលនាខ្មែរដើម្បីប្រជាធិបតេយ្យ លោក ហៃ វណ្ណា ចេញវីដេអូប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី និងសុំទោសលោក ហ៊ុន សែន រួមទាំងសុំចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលោក ហ៊ុន សែន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ។
អានបន្ត -
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ឱ្យបង្កើតយន្តការ នាំជនជាតិដើមចូលរួមប្រជុំដោយផ្ទាល់ ជាជាងតំណាងរបស់ពួកគេ
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមកិច្ចប្រជុំស្ដីពីការបង្កើនការចូលរួមរបស់ជនជាតិដើមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ និង ១៨ តុលា។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងសំឡេងជនជាតិដើម ក្នុងការពិភាក្សាអំពីសិទ្ធិមនុស្សជាសកល និងជាការឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការចូលរួមកាន់តែច្រើន និងប្រកបដោយអត្ថន័យពីសហគមន៍ជនជាតិដើម ក្នុងការបង្កើតគោលនយោបាយសិទ្ធិមនុស្សអន្តរជាតិ។
អានបន្ត