-
-
កិច្ចប្រជុំផ្សព្វផ្សាយនីតិវីធីនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីនីតិវីធី នៃការឃោសនាបោះឆ្នោត និងកម្មវិធីឃោសនាបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានសរុបប្រមាណ ៥០នាក់។
អានបន្ត -
ស្ថាប័នរដ្ឋសភាកម្ពុជា ត្រូវបានរុះរើនៅមុនពេលបោះឆ្នោតជាតិ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជាស្ថាប័ននិតិបញ្ញត្តិដ៏សំខាន់)ត្រូវបានដាក់អោយនៅក្នុងស្ថានភាពវិបត្តិធម្មនុញ្ញភាព នៅក្នុងរយៈពេលតិចជាងពីរខែមុនពេលមានការបោះឆ្នោតជាតិ។ កាលពីសប្តាហ៍មុន គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកទាំងអស់មកពី គណបក្សកាន់អំណាច បានសម្រេចដកសមាជិកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង ២៩ រូបពីតំណែងទំណាងរាស្ត្ររបស់អ្នកទាំងនោះ។
អានបន្ត -
សេចក្តីជូនដំណឹង
អគ្គលេខាធិការធ្ឋានរដ្ឋសភា សូមជំរាប ជូនសាធារណជនជ្រាបថា នៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា...
អានបន្ត -
សេចក្តីថ្លែងការណ៏របស់លោកស្រី JEN PSAKI អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបណ្តេញចេញគណបក្សប្រឆាំងពីរដ្ឋសភាជាតិកម្ពុជា
សហរដ្ឋអាមេរិកមានក្តីកង្វល់ជាខ្លាំងចំពោះព័ត៌មាន ដែលថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងពីរដ្ឋសភាជាតិ។ ទង្វើបែបនេះផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតី នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
អានបន្ត -
-
ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងផលប៉ះពាល់មកលើសេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលអាចនឹងកើតមានដោយសារតែច្បាប់ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ("ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម") ដែលមានការអំពាវនាវដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែន ច្បាប់នេះនឹងរឹតបន្តឹងមកលើសេរីភាពបញ្ចេញមតិតាមរយៈការដាក់កំហិតមិនត្រឹមត្រូវមកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ និងការអប់រំអំពីសម័យខ្មែរក្រហម ក៏ដូចជាការប៉ុនប៉ងធ្វើឲ្យការបង្រ្កាបមតិតរបស់អ្នកប្រឆាំងក្លាយទៅជាស្របច្បាប់។
អានបន្ត -
-
សេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់ របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មកលើ សម្ព័ន្ធ សហជីព CCAWDU ចំពោះករណីហិង្សានៅរោងចក្រសាប្រ៊ីណា
សម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU មានការសោកស្តាយយ៉ាងខ្លាំងចំពោះ លោកជាមន្នី ប្រធាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានថ្លែងក្នុងសន្និសិទរបស់ខ្លួន កាលពីថ្ងៃ ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៣ ដោយចោទប្រកាន់មកលើសម្ព័នសហជីពយើងខ្ញុំខ្វះការពិត ទាក់ទងទៅនឹង ហិង្សានៅរោងចក្រសាប្រ៊ីណា ខេត្ត កំពង់ស្ពឺ កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងមកនេះ។
អានបន្ត -
ការផ្តល់អំណាចនយោបាយដល់ស្ត្រី និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ឆ្នាំ២០១២
នៅបរិបទកម្ពុជា ការផ្តល់អំណាចនយោបាយដល់ស្ត្រី និងការបោះឆ្នោត គឺនិយាយដល់ការពង្រឹង ការលើកស្ទួយ និងការការពារការចូលរួម របស់ស្ត្រី នៅក្នុងការបោះឆ្នោត ជាអ្នកបោះឆ្នោត និងជាអ្នកឈរឈ្មោឲ្យគេបោះឆ្នោត ការចូលរួមក្នុងការសម្រេចចិត្តខាងនយោបាយ ការបំពេញនូវតួនាទី ភារកិច្ច និងសិទ្ធអំណាចពេញលេញ។
អានបន្ត -
-
ការវិភាគផ្នែកច្បា់ជុំវិញបទចោទប្រកាន់ និងការកាត់ទោសលើសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា (ករណីព្រហ្មទណ្ឌលេខ១៥៦០)
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រីយ៉ោម បុប្ផា ("ចុងចោទ") ដែលជាសកម្មជនដីធ្លីមកពិសហគមន៍បឹងកក់នៃទីក្រុងភ្នំពេញ ត្រូវបានរកឃើញពិរុទ្ធភាពពីបទ "ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស" តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ។ បទចោសប្រកាន់ប្រឆាំងនឹងចុងចោទនេះធ្វើឡើងសោយផ្អែកលើអំណះអំណាងដែលថា អ្នកស្រីបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ្នករត់ម៉ូតូឌុបពីររូប ("ជនរងគ្រោះដើមបណ្តឹង") កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២
អានបន្ត