-
ការធ្វើទុក្ខទោសដោយបំពានច្បាប់ ទៅលើក្រុមអ្នកតវ៉ាដីធ្លីនៅភ្នំពេញ
អង្គការលីកាដូ សូមសំដែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់បង្ខំនិងបញ្ជូនក្រុមអ្នកតវ៉ាដីធ្លីពីខេត្តស្វាយរៀងចេញពីភ្នំពេញកាលពីយប់មិញ ។ ទង្វើបែបនេះមិនអាចទទួលយកបានឡើយ និងជាការរំលោភបំពានដោយឥតលាក់លៀម ទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិក្នុងការជួបជុំគ្នា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត -
ការកាត់សេចក្តីអយុត្តិធម៌របស់សាលាដំបូងក្រុងភ្នំពេញ ក្នុងករណីវរសេនីយឯកកងយុទ្ធពលខេមរភូមិន្ទម្នាក់
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមសំដែងនូវសេចក្តីខកចិត្ត ដោយសារតែតុលាការក្រុងភ្នំពេញ នៅថ្ងៃនេះ បានធ្វើការកាត់សេចក្តីករណីរបស់កងយុទ្ធពលខេមរភូមិន្ទម្នាក់ លោកវរៈសេនីយ៍ ឈ ដារ៉ាឲ្យជាប់ទោសកំរិតស្រាលក្នុងពន្ធនាគារ ។ លោក ឈ ដារ៉ា ដែលត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតនោះត្រូវបានសេចក្តីសំរេចជាធរមានរបស់តុលាការ នឹងអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារដោយគ្មានទោស ។
អានបន្ត -
-
-
-
អ្នកតំណាងសហគមន៍ដីក្រហមស្ថិតក្រោមការគំរាមកំហែងចាប់ខ្លួន
អង្គការលីកាដូព្រួយបារម្ភថា នគរបាលទីក្រុងភ្នំពេញអាចស្វែងរកដើម្បីចាប់ខ្លួនអ្នកតំណាងនៃសហគមន៍ដីក្រហមម្នាក់តាមបទចោទប្រកាន់មិនសមហេតុផលពីបទលួច ឬបំផ្លាញទូរស័ព្ទដៃមួយគ្រឿង។ អ្នកតំណាងសហគមន៍ជាស្រ្តីម្នាក់នោះគឺជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយជាមួយសន្តិសុខក្រុមហ៊ុនសេវេនអិនជី អំឡុងពេលសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសហគមន៍ដីក្រហមនាព្រឹកម៉ិញនេះ។ សន្តិសុខនោះបានចូលទៅជិតស្ត្រីដែលកំពុងឈរចម្ងាយប៉ុន្មានម៉ែត្រពីសន្និសិទសារព័ត៌មាន ហើយប៉ុនប៉ងយកទូរស័ព្ទដៃមកថតរូបរបស់គាត់។ ស្ត្រីនោះបានគៀសដៃសន្តិសុខចេញដោយព្យាយាមរារាំងគាត់មិនឲ្យថតរូប ហើយទូរស័ព្ទក៏បានជ្រុះធ្លាក់។ បន្ទាប់មកសន្តិសុខរូបនោះក៏បានចាកចេញពីកន្លែងនោះដោយមិនបានរើសយកទូរស័ព្ទរបស់គាត់ផងទេ និងបានប្តឹងដល់ប៉ូលីសនៅតំបន់នោះថា ស្ត្រីបានលួចយកទូរស័ព្ទរបស់គាត់។ ទូរស័ព្ទនោះត្រូវបានប្រគល់ឲ្យប៉ូលីសដោយសមាជិកសហគមន៍នៅពេលក្រោយមក។
អានបន្ត -
ការអប់រំមានសារសំខាន់ណាស់សំរាប់កុមារទោះជាកុមារនៅទីណាក៏ដោយ!
នៅក្នុងព្រឹត្តិប័ត្ររបស់អង្គការការពារយុត្តិធម៌កុមារ ដែលបានចេញផ្សាយថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០៧ មានចំណុចសំខាន់ៗដូចជា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់កុមារ/ ការប្រារព្ធទិវាកុមារអន្តរជាតិ នៅពន្ធនាគារខេត្តស្វាយរៀង/ រឿងក្តីចោរកម្មទាក់ទងនឹងកុមារត្រូវគេបង្ខំអោយប្រព្រឹត្តិ/ រឿងក្តីសញ្ចារកម្មៈ ច្បាប់ចែងមិនច្បាស់ ឬមនុស្សធ្វើជាមិនយល់/ នាទីស្វែងយល់ពីច្បាប់ទាក់ទងនឹងកុមារ.
អានបន្ត -
-
កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ
នាថ្ងៃទី២១សីហា២០០៧ នៅម៉ោង៦ព្រឹកអ្នកជំនួញដែលមានទ្រព្យស្តុកស្តម្ភនិងមានទំនាក់ទំនងល្អក្នុងសង្គមម្នាក់ឈ្មោះអោម ឆាយដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យជួញដូរគ្រឿងញៀនត្រូវបានគេរកឃើញដេកស្លាប់ផ្ងាពោះខាងក្រោមរានហាលនៃការិយាល័យនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្នុងទីក្រុងភ្នំពេញ។ ប៉ូលីសបានឲ្យដឹងភ្លាមៗថា ជនជាប់ចោទបានធ្វើអត្តឃាតដោយលោតចុះតាមបង្អួចជាន់ទីមួយ នៅពេលគាត់ចូលបង្គន់។
អានបន្ត -
-
-