-
-
ការលុបបំបាត អ្នកកាលានុវត្តភាពនិយមនៅក្នុងជម្លោះដីធ្លីតម្រូវឲ្យមានរដ្ឋបាលក្នុងតំបន់ និងការពិគ្រោះយោបល់ជាសធារណៈដ៏សមរម្យយ៉ាងមានប្រសិទ្ធិភាព
យុទ្ធការរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍ និង កែលម្អមជ្ឈមណ្ឌលទីក្រុងបានបង្កើតនូវបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបញ្ហាជាច្រើនចំពោះប្រជាជនរបស់ខ្លួន។ បញ្ហាមួយនោះគឺត្រូវបានគេស្គាល់ទូទៅថាជាការដណ្តើមយកដីធ្លី។ វាត្រូវបានកំណត់លក្ខណៈដោយការដណ្តើមយកដីធ្លីរបស់អ្នកក្រីក្រ និង អ្នកទន់ខ្សោយជាមួយនឹងសំនងមិនស្មើភាព ឬក៏ គ្មានសំនងសោះដោយអ្នកមាន និង អ្នកមានអំណាច។ ប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនិង ទំនងជាក្នុងប៉ុន្មានឆ្នាំខាងមុខ ការដណ្តើមយកដីធ្លីបានជះឥទ្ធិពល និង នឹងជះឥទ្ធិពលទៅលើប្រជាជនរាប់សែននាក់។
អានបន្ត -
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
ថ្មីៗនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបើកឲ្យដំណើរការនូវការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច ដែលអាចឲ្យលោកអ្នកគ្រប់រូបអាចចុះឈ្មោះដាក់ពាក្យ សុំទិដ្ឋការទេសចរណ៍កម្ពុជាបានតាមរយៈប្រព័ន្ធអេឡិចត្រូនិច៕
អានបន្ត -
ផលប៉ះពាល់នៃការបណ្តេញចេញពីលំនៅដ្ឋានចំពោះស្រ្តី ត្រូវលើកជាប្រធានបទសំខាន់នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ
ថ្ងៃនេះគឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ អង្គការលីកាដូ ថ្លែងថាមានស្ត្រី និងកុមារជាច្រើនបានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារការបណ្តេញចេញដ៍រាលដាលរបស់ប្រទេសកម្ពុជា ។ លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ប្រធានអង្គការលីកាដូ បានមានប្រសាសន៍ថា "វាជារឿងក្រៀមក្រំខ្លាំងណាស់ គ្មានថ្ងៃណាពិសេសជាងថ្ងៃនេះទៀតទេ ដែលមានស្រ្តីកម្ពុជាជាច្រើននាក់កំពុងតស៊ូយ៉ាងត្រដាបត្រដួសដើម្បីរកស៊ីចិញ្ចឹមគ្រួសាររបស់ពួកគេ ដោយសារតែពួកគេត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន ហើយមានស្រីជាច្រើននាក់ទៀតកំពុងរស់នៅក្នុងភាពភ័យខ្លាចចំពោះការបណ្តេញចេញនេះ លោកស្រីបានបន្ថែមទៀតថា ថ្ងៃនេះក៍ជាថ្ងៃដែលពោរពេញទៅដោយទុក្ខលំបាក និងការឈឺចាប់ ។
អានបន្ត -
អ្នកជា
ព្រឹ្តត្តិបត្រ អ្នកជា របស់សមាគមអាដហុកលេខនេះមានចំណុចសំខាន់ៗដូចជា វិបត្តិសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់នៅកម្ពុជា/ របាយការណ៏សង្ខេបករណីប្រជាពលរដ្ឋស្រុកជីក្រែងឡើងមកតវ៉ានៅភ្នំពេញ/ សាលាក្តីខ្មែរក្រហមទទួលថវិការបន្ថែមមុនសាវនាការ ឌុច/ គណៈកម្មាធិការប្រព្រឹត្តិកម្មទទូចជាថ្មីម្តងទៀតអោយអង្គជំនុំជម្រះវិសមញ្ញក្នុងតុកាលារកម្ពុជា លើកតម្កើងសិទ្ធិរបស់ជនរងគ្រោះ/ អំពើរំលោភសេពសន្ថវៈ បង្ហាញសីធម៌សង្គមធ្លាក់ចុះ
អានបន្ត -
ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨
ស្ថានរស់នៅរបស់អ្នកទោសជាបុរស និងស្ត្រីជាម្តាយរស់នៅក្នុងពន្ធនាគារជាមួយកូន។ ចំពោះរបាយការណ៍នេះវិញ មានគោលបំណង អធិប្បាយអំពីអ្នកទោសជាស្ត្រី និងបទពិសោធន៍ដែលពួកគាត់បានជួបប្រទះ នៅក្នុងពន្ធនាគារ។ របាយការណ៍ក៏លើកយកមកនិយាយ អំពីប្រភេទបទល្មើសដែលស្ត្រីទាំងនោះបានប្រព្រឹត្ត និងស្ថានភាពរស់នៅរបស់ពួកគាត់នៅក្នុងពន្ធនាគារ។ ករណីសិក្សានីមួយៗ ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវជីវិតពិតរបស់អ្នកទោសហើយឈ្មោះ និងព័ត៌មានលម្អិតមួយចំនួនត្រូវបានផ្លាស់ប្តូរ ក្នុងគោលបំណងដើម្បីការពារអត្តសញ្ញាណរបស់អ្នកទោស។ របាយការណ៍នេះ ក៏បានផ្តល់ព័ត៌មានបន្ថែម ទាក់ទងនឹងស្ថិតិអំពីបញ្ហាពាក់ព័ន្ធ មួយចំនួន ដែលប្រមូលបាននៅក្នុងឆ្នាំ២០០៧និង២០០៨ ផងដែរ។
អានបន្ត -
-
របាយការណ៍សិទ្ធិមនុស្ស ឆ្នាំ២០០៨
ស្ថានភាពនៅក្នុងពន្ធនាគារ គឺមិនប្រកបទៅដោយបទដ្ឋានអន្តរជាតិទេ។ ស្ថានភាពនៅតែអាក្រក់ ហើយពេលខ្លះមានការគម្រាមកំហែងដល់ជីវិតថែមទៀត។ កិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យស្ថានភាពទាំងនេះបានប្រសើរឡើង គឺនៅតែមានការរំខាន ដោយការខ្វះខាតមូលនិធិ និងការអនុវត្តមិនបានដិតដល់។ អង្គការសិទ្ធិមនុស្សនានា បានលើកឡើងនូវបញ្ហាធ្ងន់ធ្ងរមួយចំនួន រួមមានបញ្ហាការរស់នៅចង្អៀតគ្នា សុខភាព និងអនាម័យ កង្វះម្ហូបអាហារ និងទឹក អាហារូបត្ថម្ភ និងសន្តិសុខមិនល្អ។
អានបន្ត -
សាលដីកាករណី លោកថាច់ សាវ៉េត ភាពអយុត្តិធម៌មួយផ្សេងទៀត ប្រព្រឹត្តដោយតុលាការកម្ពុជា
អង្គការលីកាដូ មានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សាលាឧទ្ទរណ៍ នៅថ្ងៃនេះ ដែលបានរក្សាផ្តន្ទាទោស លោកថាច់ សាវ៉េត ដែលគេស្គាល់ថា ឈ្មោះចាន់ សុភ័ក្រ្ក ពីបទមនុស្សឃាត ។ សាលដីកានេះសបញ្ជាក់នូវឧទាហរណ៍មួយទៀតនៃភាពអយុត្តិធម៌ ដែលតុលាការកម្ពុជាបានអនុវត្តកន្លងមក។
អានបន្ត -
លោកចាន់ សុភ័ក្រ្ក គួរត្រូវបានដោះលែងដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់
លីកាដូសូមជំរុញឲ្យសាលាឧទ្ធរណ៍ផ្តល់នូវភាពយុត្តិធម៌ជូនចំពោះលោក ចាន់ សុភ័ក្រ្ក(បុរសម្នាក់ដែលត្រូវបានចោទពីបទបាញ់សម្លាប់អ្នកដឹកនាំសហជីពលោក រស់ សុវណ្ណារ៉េត បើទោះបីជាពុំមានភស្តុតាងដែលជឿជាក់ណាមួយដើម្បីធ្វើការចោទប្រកាន់គាត់ក៍ដោយ) ដោយការដោះលែងគាត់ពីពន្ធនាគារឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ។ កាលពីព្រឹកមិញនេះ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជំរះលើករណីនេះ ហើយនឹងចេញសាលដីការបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ។
អានបន្ត -
របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០០៩
ឆ្នាំ២០០៩ ត្រូវបានគេកត់សម្គាល់ឃើញថាមានការកើនឡើងនូវការរឹតត្បិត លើសេរីភាពបញ្ចេញមតិ ជាពិសេសលើអ្នកនយោបាយ និងអ្នកតំណាងអង្គការសង្គមស៊ីវិល ដែលបាននិយាយរិះគន់ដល់រដ្ឋាភិបាលកម្ពុជា។ ហេតុដូច្នោះហើយ យ៉ាងហោចណាស់ក៏មានពាក្យបណ្តឹងចំនួនពីរ ត្រូវបានមន្ត្រីរដ្ឋាភិបាល ដាក់ប្តឹងអ្នកនយោបាយខាងបក្សប្រឆាំង និងអ្នកតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមានពាក្យបណ្តឹងចំនួន២៥បន្ថែមទៀត ប្តឹងអ្នកសារព័ត៌មាន។ នៅឆ្នាំនេះ ស្ថានភាពហ្នឹងគេអាចប្រៀបធៀបនឹងឆ្នាំ២០០៥ បើទុកជាមានការកែប្រែប្រសើរជាងមុនបន្តិចចំពោះការកាត់ទោសក្នុងករណីបរិហារកេរ្តិ៍ ក៏ដោយ។ គ្មាននរណាម្នាក់ ដែលគេចោទពីបទបរិហារកេរ្តិ៍ ត្រូវបានជាប់ពន្ធនាគារឡើយ ហើយជនជាប់ចោទពីបទផ្សេងៗទៀត ត្រូវបានគេផ្តល់ឱកាសច្រើនជាងមុន ដើម្បីគេចខ្លួនទៅបរទេស បើប្រៀបធៀបទៅឆ្នាំ២០០៥។ គួរឲ្យកត់សម្គាល់ដែរ វាបានក្លាយជានិន្នាការមួយ ដើម្បីរឹតត្បិតសិទ្ធិសេរីភាព បន្ទាប់ពីបោះឆ្នោតជាសាកល និងបង្កើតរដ្ឋាភិបាលថ្មីមក។ នៅពេលប្រារព្ធធ្វើការបោះឆ្នោតជាថ្មី ស្ថានភាព ត្រូវបានគេបន្ធូរបន្ថយ។ នៅខណៈពេលនេះ យើងរំពឹងថា និន្នាការស្រដៀងនេះ នឹងត្រូវបានគេធ្វើម្តងទៀត។
អានបន្ត -
របាយការណ៍ ប្រចាំឆ្នាំ២០០៨
អង្គការជនពិការកម្ពុជា(CDPO) ដឹងថា ក្នុងគោលបំណងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ របស់រាជរដ្ឋាភិបាលកម្ពុជា សិទ្ធិជនពិការ ត្រូវតែគេការពារ និងលើកកម្ពស់ ហើយពួកគេគួរតែ ដាក់បញ្ចូលទៅក្នុងកម្មវិធីអភិវឌ្ឍន៍ទាំងអស់។ CDPO គឺកំពុងបញ្ចេញសម្លេងរបស់ពួកគេ ជូនដល់ជនទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០០៨ CDPO បានដំណើរការកម្មវិធីចំនួន៧ហើយ គឺគោលនយោបាយនិងច្បាប់ ការបញ្ចេញសម្លេងរបស់ជនពិការ ការយល់ដឹងពីសិទ្ធិ ការលើកកម្ពស់ការយល់ដឹង និងទស្សនវិស័យ ការគាំទ្រនិងការការពារសិទ្ធិ ការអភិវឌ្ឍន៍អង្គការនិងការគាំទ្រដល់អង្គការជនពិការ។
អានបន្ត