• អានបន្ត
  • អានបន្ត
  • របាយការណ៏លទ្ធផល នៃកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិបន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ឆ្នាំ២០១៤

    របាយការណ៏លទ្ធផល នៃកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិបន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ឆ្នាំ២០១៤

    ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ("ក.ប.ស") អង្គការ​សហប្រជាជាតិ ("អ.ស.ប") បាន​បើក​សម័យ​ប្រជុំ​លើក​ទី២៦ របស់​ខ្លួន។ ក្នុង​អំឡុង​ពេលសម័យ​ប្រជុំ​នោះ​ របាយ​ការណ៍​របស់​ក្រុម​ការងារ​នៃ​ដំណើរ​ការ​ត្រួត​ពិនិត្យជា​សាកល​តាម​ពេលវេលា​កំណត់​ ("យូភីអ") របស់​កម្ពុជា​ត្រូវ​បាន​អនុ​ម័តជា​ផ្លូវការ​។ ក្នុង​ចំណោម​អនុសាសន៍​ទាំង​​ ២០៥ ដែល​រដ្ឋជា​សមាជិក អ.ស.ប បាន​ផ្តល់​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ("រដ្ឋា​ភិបាល") នោះ​ រដ្ឋា​ភិបាល​សម្រេច​ទទួល​យក​ចំនួន​១៦៣ និង​កត់​សម្កាល់​ចំនួន ៤២។

    អានបន្ត
  • សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

    សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

    នាព្រឹកនេះ សមាជិកក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌច្បារ​អំពៅនៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុំ វុទ្ធី ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​ដែលបាន​កើតឡើង​កាលពី​ថ្ងៃទី១៥ ខែ​កក្កដា នៅទីលាន​ប្រជាធិបតេយ្យ។ លោក ត្រូវបាន​ប្រពន្ធ​គាត់ឃើញ​ចុងក្រោយ​នាព្រឹកនេះ ក្រោយ​ពេល​អ្នកស្រី​បាន​ទៅផ្សារ។ រូបថត​បានលេច​ឡើងពី​ប្រភព​សារព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល ដោយ​បង្ហាញថា​លោក វុទ្ធី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក ត្រូវបាន​បញ្ជូន​ខ្លួន និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ម១ នៃ​ព្រៃស។ លោក ស៊ុំ វុុទ្ធី ជាសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទី១២ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

    អានបន្ត
  • ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ ម.ស.ម.ក សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព

    ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ ម.ស.ម.ក សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព

    ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ("រដ្ឋា​ភិបាល") ប្តេជ្ញា​ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​ទៅនឹង​ការ​រីករាល​ដាល​និទណ្ឌ​ភាព​ដែល​បន្ត​ញាំ​ញី​ដល់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ("កម្ពុជា")។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • ឆ្លើយ​​តប​​ទៅ​​នឹង​​ការ​​ចោទ​​ប្រ​កាន់​​របស់​​ក្រុម​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​លើ​​លោក​ ​អៀង​ ​វុទ្ធី​ ​នា​យក​​ប្រតិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​

    ឆ្លើយ​​តប​​ទៅ​​នឹង​​ការ​​ចោទ​​ប្រ​កាន់​​របស់​​ក្រុម​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​លើ​​លោក​ ​អៀង​ ​វុទ្ធី​ ​នា​យក​​ប្រតិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​

    កាល​ពី​ថ្ងៃ​ទី​១៨​ ​ខែ​សី​ហា​ ​ឆ្នាំ​២០១៤​⁣⁣ ​ក្រុម​​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​បាន​​ចេញ​ផ្សាយ​​អត្ថ​បទ​​ក្នុង​​សារ​​ព័ត៌​​មាន​​ក្នុង​​ស្រុក​​មួយ​ចំនួន​​ ​ដោយ​​បាន​​ចោទ​​ប្រ​កាន់​​នាយក​​ប្រ​តិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​ ​លោក​ អៀង​ ​វុទ្ធី​ ពី​​​បទ​​ធ្វើ​​សេច​ក្តី​​ថ្លែង​កា​រណ៍​​ក្លែង​​ក្លាយ​ ​និង​​បន្លំ​ ​ទាក់​​ទង​ទៅ​​នឹង​​លោក​​ឧកញ៉ា​ ​លី​ ​យ៉ុង​​​ផាត់​ ​ដែល​​បណ្តាល​ ​អោយ​​មាន​​ ​"ការ​ខូច​​ខាត​​ដែល​​មិន​​អាច​​ស្រោច​​ស្រង់​​វិញ​​បាន​"​ ​លើ​​កេរ្តិ៍​​ឈ្មោះ​​របស់​ ​លោក​​ឧកញ៉ា​ ​ក៏​​ដូច​​ជា​ ​អា​ជី​វ​​កម្ម​​របស់​​ក្រុម​ហ៊ុន​​ស៊ូ​ហ្គើរ​​ភ្នំ​ពេញ​។​​

    អានបន្ត
  • លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

    លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

    យោងតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូម​សម្ដែង​នូវ​ការ​គាំ​ទ្រ​ចំពោះ​ប្រសាសន៍​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ដែលបាន​ថ្លែង​ឡើង​នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ២០១៤ នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពីសន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ ឆ្នាំ២០១៤-២០១៨​។ នាង​ខ្ញុំ​សូមសម្ដែង​ការ​គាំទ្រ​ចំពោះ​ការប្ដេជ្ញា​របស់​សម្ដេច​ក្នុងការ​ស្វែង​រកដំណោះ​ស្រាយ​ក្នុងទំនាស់​ដីធ្លី​នៅ​កម្ពុជា​។ ទំនាស់​ដីធ្លី​បាន​ញាំញី​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​ហើយ ដែលធ្វើ​ឱ្យប៉ះ​ពាល់​ជាខ្លាំង​ដល់ប្រជា​ពលរដ្ឋ​កម្ពុជា​។ មាន​តែ​ដំណោះស្រាយ​ជាក់​លាក់​តែម្យ៉ាង​ប៉ុណ្ណោះ​ ដែល​អាច​ដោះស្រាយ​នូវបុព្វ​ហេតុ​ចម្បង​នៃទំនាស់​ដី​ធ្លីបាន​ ដែល​បញ្ហា​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ​ឱ្យបាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើទៅ​បាន។

    អានបន្ត
  • តំណាង​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​​បដិសេធ​​សិទ្ធិ​ទទួល​ការ​សួរសុខ​ទុកពីក្រុមគ្រួសារ

    តំណាង​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​​បដិសេធ​​សិទ្ធិ​ទទួល​ការ​សួរសុខ​ទុកពីក្រុមគ្រួសារ

    អង្គការ​ ​លីកាដូ​ ​អំ​ពាវ​​នាវ​​សើ្ន​សុំ​​ជា​​បន្ទាន់​​ដើម្បី​​ឲ្យ​​ក្រុម​​គ្រួសារ​​អាច​​ចូល​​ទៅ​​សួរ​​សុខ​​ទុក្ខ​​តំណាង​​យុវជន​​របស់​ ​គណ​បក្ស​​សង្រ្គោះ​​ជាតិ​​ទាំង​​បី​​នាក់​ ​ដែល​​ត្រូវ​​បាន​​គេ​​ឃុំ​​ខ្លួន​​នា​​ពេល​​ថ្មី​ៗ​​នេះ​​នៅ​​មណ្ឌល​​អប់​រំ​​កែ​​ប្រែ​​ទី១​ ​ពន្ធ​នា​​គារ​​ព្រៃ​សរ​។​ ​លោក​ ឃិន​ ​ជំរឿន​ ​លោក​ ​នាង​ ​សុឃុន​ ​និង​លោក​ ​សាន​ ​គីម​ហេង​ បច្ចុប្បន្ន​​ត្រូវ​​បាន​​គេ​​ឃុំ​​ខ្លួន​​បណ្តោះ​​អាសន្ន​​រង់​​ចាំ​សវនា​ការ​​អស់​​រយៈ​ ១៨ថ្ងៃ​ ​ហើយ​​ក្រុម​​គ្រួសារ​​របស់​​អ្នក​​ទាំង​នោះ​​​ ​មិន​​ត្រូវ​​បាន​​អនុ​ញ្ញាត​​ឲ្យ​​ចួល​​ទៅ​​សួរ​​សុខ​​ទុក្ខ​​នៅ​​ឡើយ​​ទេ​។

    អានបន្ត
  • របាយ​ការ​ណ៍​លទ្ធ​ផល​នៃ​សិក្ខា​សាលា​ស្តី​ពី យុវជន​ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

    របាយ​ការ​ណ៍​លទ្ធ​ផល​នៃ​សិក្ខា​សាលា​ស្តី​ពី យុវជន​ និង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

    របាយ​​កាណ៍​​នេះ​សង្ខេប​​ពី​​បញ្ហា​​ ​និង​​អនុសាសន៍​​ដែល​​យុវជន​​បាន​ពិ​ភាក្សា​​ ​និង​​លើក​​ឡើង​​នៅ​​ក្នុង​​សិក្ខា​សាលា​​ស្តី​​ពី​ ​"​យុវជន​ ​និង​​កំណែ​​ទម្រង់​​ការ​​បោះ​ឆ្នោត​​"​ ​ដែល​​បាន​​ប្រ​ព្រឹត្តិ​​ទៅ​​នា​​ថ្ងៃ​​ទី​២០​-​២១​ ​ខែ​​មិថុនា​​ ​ឆ្នាំ​​២០១៤​ ​នៅ​​រាជ​​ធានី​​ភ្នំពេញ​ ​កម្ពុជា​។ ​សិក្ខា​សាលា​​នេះ​​រៀប​ចំ​​ឡើង​​ដោយ​​គម្រោង​​កៀរ​គរ​​យុវជន​​ជុំវិញ​​កំណែ​​ទម្រង់​​ការ​​បោះ​​ឆ្នោត​​របស់​ ​ម.ស.ម.ក​ ​ដែល​​មាន​​គោល​​បំណង​លើក​​កម្ពស់​​ការ​​យល់​ដឹង​​ ​និង​​ជម្រុញ​​ឲ្យ​​មាន​​ការ​​ចូល​រួម​​ពី​​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​​ ​យុវជន​​ដែល​​កាន់​តែ​​មាន​​សំឡេង​​ច្រើន​​ក្នុង​​ការ​​ទាម​ទារ​​ឲ្យ​​មាន​​ការ​​ផ្លាស់​ប្តូរ​​នៅ​​ក្នុង​​ការ​​ជជែក​​ពិភា​ក្សា​​អំពី​ ​កំណែ​​ទម្រង់​​ការ​​បោះ​​ឆ្នោត​​ ​ដើម្បី​​ចូល​​រួម​​ចំណែក​​បង្កើត​​អនុសាសន៍​​សំខាន់​ៗ​ ​ដែល​​ឆ្លុះ​បញ្ចាំង​​ពី​​គ្រប់​​អ្នក​​ពាក់​​ព័ន្ធ​​ទាំង​អស់​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo