-
សង្គមស៊ីវិល សូមថ្កោលទោសចំពោះអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រកម្ពុជា
ថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៥ - សមាគមអាដហុក ការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) សមាគមធាងត្នោត (STT) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO) សូមធ្វើការថ្កោលទោសចំពោះអំពើហិង្សានៅមុខវិមានរដ្ឋសភាជាតិ និងនៅមុខរបងគេហដ្ឋានរបស់មេដឹកនាំគណបក្សជំទាស់ កាលពីរសៀលម្សិលមិញនេះ ដែលបណ្តាលឲ្យអ្នកតំណាងរាស្ត្រមកពីគណបក្សជំទាស់ពីររូប រងរបួសយ៉ាងដំណំ និងអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមានតម្លាភាពទៅលើការបង្កហិង្សានោះ។ យើងខ្ញុំ ក៏មានការព្រួយបារម្ភផងដែរទៅលើកង្វះខាតវិធានការរបស់នគរបាលក្នុងការគ្រប់គ្រងការប្រមូលផ្តុំនៅមុខគេហដ្ឋានឯកឧត្តម កឹម សុខា ដែលត្រូវបានឡោមព័ទ្ធដោយមនុស្សជាច្រើនរយនាក់កាលពីរសៀលម្សិលមិញ ដោយក្នុងចំណោមនោះមានមនុស្សមួយចំនួនបានគប់ដុំថ្មចូលក្នុងបរិវេណគេហដ្ឋានរបស់លោក ហើយមានមនុស្សមួយចំនួនទៀត ត្រូវបានគេឮថាបានអំពាវនាវឲ្យមានអំពើហិង្សាបន្តទៀត។
អានបន្ត -

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការអន្តរព្រះវិហារសម្រាប់សហប្រតិបត្តិការដើម្បីអភិវឌ្ឍ (ICCO) និងគណៈកម្មាធិការសមាជិកសភាហ្វីលីពីនសម្រាប់ប្រជាជននិងការអភិវឌ្ឍន៍ (PLCPD) នឹងរៀបចំវេទិកាត្រីភាគីស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការអន្តរព្រះវិហារសម្រាប់សហប្រតិបត្តិការដើម្បីអភិវឌ្ឍ (ICCO) និងគណៈកម្មាធិការសមាជិកសភាហ្វីលីពីនសម្រាប់ប្រជាជននិងការអភិវឌ្ឍន៍ (PLPCD) មានសេចក្តីសោមនស្សសូមជម្រាបជូនដល់សាធារណៈជនអំពីការរៀបចំវេទិកាត្រីភាគីស្តីពីសន្និសីទថ្នាក់តំបន់អំពីធុរកិច្ច និងសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារអ៊ឹមភើរៀលហ្ការដិនវីឡា នៅថ្ងៃទី ២៧~២៨ ខែតុលា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អានបន្ត -
និន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ
គោលបំណងនៃការផ្សាយខិតប័ណ្ណនេះគឺដើម្បីផ្តល់នូវទិដ្ឋភាព(ទស្សនៈ)ទូទៅដល់អ្នកអានជាមួយបញ្ហាសិទ្ធិនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៅកម្ពុជា។ ខិតប័ណ្ណនេះមានរួមបញ្ចូលទាំងគោលដៅសំខាន់នៅលើពាក្យ វក្យស័ព្ទទៅនឹងសិទ្ធិនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រនិងការកំណត់សម្គាល់ពិតជាសំខាន់ក្នុងអភិវឌ្ឍរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្ឃឹមថាខិតប័ណ្ណនេះនឹងលើកកំពស់ការយល់ដឹងពីជីវិតប្រចាំថ្ងៃចំពោះស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ពីរភេទ និងអ្នកប្តូរភេទ("អ្នកស្រឡាញ់ភេទដូចគ្នា") និងរួមចំណែកដល់ការកាត់បន្ថយការរើសអើងដែលផ្អែកលើមូលដ្ឋាននិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ។
អានបន្ត -
-
-
អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនសូមស្វាគមន៍ ការគាំទ្ររបស់រដ្ឋាភិបាលចំពោះសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងអំពាវនាវឱ្យមានការបំភ្លឺជាក់លាក់ក្នុងច្បាប់របស់កម្ពុជា
យើងជាអង្គការសង្គមស៊ីវិល ("សង្គមស៊ីវិល") និងក្រុមហ៊ុនឯកជនមានរាយនាមដូចខាងក្រោមសូមស្វាគមន៍ចំពោះប្រសាសន៍របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") កាលពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដោយបានសម្តែងនូវការគាំទ្រចំពោះ ស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា") នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ហើយបានបញ្ជាក់ថា អាពាហ៍ពិពាហ៍ភេទដូចគ្នា មានការទទួលស្គាល់ក្នុងច្បាប់កម្ពុជា រួចទៅហើយ។
អានបន្ត -
-
-
ម.ស.ម.ក ចេញផ្សាយនូវកំណត់ត្រាសង្ខេបដែលមានចំណងជើងថា “កម្ពុជា ៖ លិទ្ធិប្រជាធិបតេយ្យប្រឈមការគំរាមកំហែង” ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញ និងទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស
ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយនូវកំណត់ត្រាសង្ខេបដែលមានចំណងជើងថា “កម្ពុជា ៖ លិទ្ធិប្រជាធិបតេយ្យប្រឈមការគំរាមកំហែង” ក្នុងឱកាសប្រារព្ធទិវារដ្ឋធម្មនុញ្ញខួបលើកទី២២ និងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា របស់អង្គការសហប្រជាជាតិ។
អានបន្ត -
ម.ស.ម.ក ស្វាគមន៍ចំពោះ ការបញ្ចូលបទប្បញ្ញត្តិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ទៅក្នុងរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសនេប៉ាល់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សម្តែងក្តីរីករាយចំពោះការអនុម័តបទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញថ្មីនៅប្រទេសនេប៉ាល់ ដែលបានការពារដល់ស្រ្តីស្រឡាញ់ភេទដូចគ្នា បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា") តាមរយៈការឱ្យមានសិទ្ធិស្មើគ្នា និងវិធានការដ៏សំខាន់ក្នុងការប្រឆាំងទៅនឹងការរើសអើងដែលឈរលើហេតុផលនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ("សូជី") ផងដែរ។ ប្រទេសនេប៉ាល់បានក្លាយជាប្រទេសដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីក្នុងការអនុម័តច្បាប់ដោយជាក់លាក់ដើម្បីទទួលស្គាល់សិទ្ធិស្មើគ្នាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ ម.ស.ម.ក សូមអបអរសាទរជាមួយពលរដ្ឋនេប៉ាល់ និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដោយបានសំរេចគោលដៅដ៏ធំធេងនេះ។
អានបន្ត -
កម្ពុជា ៖ លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែង
នៅប៉ុន្មានខែចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) បានរឹតត្បិតទៅលើសេរីភាពមូលដ្ឋានយ៉ាងខ្លាំង និងបានព្យាយាមគាបសង្កត់សំឡេងជំទាស់ ដែលនេះជាការគំរាមកំហែងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
អានបន្ត