-
អ្នកតំណាងសហគមន៍ដីក្រហមស្ថិតក្រោមការគំរាមកំហែងចាប់ខ្លួន
អង្គការលីកាដូព្រួយបារម្ភថា នគរបាលទីក្រុងភ្នំពេញអាចស្វែងរកដើម្បីចាប់ខ្លួនអ្នកតំណាងនៃសហគមន៍ដីក្រហមម្នាក់តាមបទចោទប្រកាន់មិនសមហេតុផលពីបទលួច ឬបំផ្លាញទូរស័ព្ទដៃមួយគ្រឿង។ អ្នកតំណាងសហគមន៍ជាស្រ្តីម្នាក់នោះគឺជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយជាមួយសន្តិសុខក្រុមហ៊ុនសេវេនអិនជី អំឡុងពេលសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសហគមន៍ដីក្រហមនាព្រឹកម៉ិញនេះ។ សន្តិសុខនោះបានចូលទៅជិតស្ត្រីដែលកំពុងឈរចម្ងាយប៉ុន្មានម៉ែត្រពីសន្និសិទសារព័ត៌មាន ហើយប៉ុនប៉ងយកទូរស័ព្ទដៃមកថតរូបរបស់គាត់។ ស្ត្រីនោះបានគៀសដៃសន្តិសុខចេញដោយព្យាយាមរារាំងគាត់មិនឲ្យថតរូប ហើយទូរស័ព្ទក៏បានជ្រុះធ្លាក់។ បន្ទាប់មកសន្តិសុខរូបនោះក៏បានចាកចេញពីកន្លែងនោះដោយមិនបានរើសយកទូរស័ព្ទរបស់គាត់ផងទេ និងបានប្តឹងដល់ប៉ូលីសនៅតំបន់នោះថា ស្ត្រីបានលួចយកទូរស័ព្ទរបស់គាត់។ ទូរស័ព្ទនោះត្រូវបានប្រគល់ឲ្យប៉ូលីសដោយសមាជិកសហគមន៍នៅពេលក្រោយមក។
អានបន្ត -
-
កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ
នាថ្ងៃទី២១សីហា២០០៧ នៅម៉ោង៦ព្រឹកអ្នកជំនួញដែលមានទ្រព្យស្តុកស្តម្ភនិងមានទំនាក់ទំនងល្អក្នុងសង្គមម្នាក់ឈ្មោះអោម ឆាយដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យជួញដូរគ្រឿងញៀនត្រូវបានគេរកឃើញដេកស្លាប់ផ្ងាពោះខាងក្រោមរានហាលនៃការិយាល័យនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្នុងទីក្រុងភ្នំពេញ។ ប៉ូលីសបានឲ្យដឹងភ្លាមៗថា ជនជាប់ចោទបានធ្វើអត្តឃាតដោយលោតចុះតាមបង្អួចជាន់ទីមួយ នៅពេលគាត់ចូលបង្គន់។
អានបន្ត -
-
-
-
-
កម្ពុជា៖ វិធានការកាន់តែមានប្រសិទ្ធិភាពគឺតម្រូវឲ្យបញ្ចប់នូវទារុណកម្ម
កម្ពុជាបានយល់ព្រមចំពោះសន្ធិសញ្ញា ប្រឆាំងនឹង(CAT) នៅក្នុងឆ្នាំ១៩៩២។ ច្បាប់ព្រហ្មទណ្ឌរបស់ខ្លួនដែលបានអនុម័តនៅឆ្នាំជាមួយគ្នាបានដាក់ឲ្យជាបទល្មើសនូវការធ្វើទារុណកម្ម និង ការប្រព្រឹត្តយ៉ាងឃោរឃៅ អមនុស្សធម៌ ឬបន្ថោកកិត្តិយសចំពោះជនជាប់ឃុំឃាំង និងដាក់ទោសចំពោះភ្នាក់ងារសាធារណៈឯណាដែលរំលោភលើសិទ្ធិនេះដោយដាក់ពន្ធធនាគារពីមួយទៅប្រាំឆ្នាំ។
អានបន្ត -
-
-
ទិវាកុមារអន្តរជាតិ ២០០៧
នៅខែកញ្ញា ឆ្នាំ២០០៦ កុមារីចំនួន ១០នាក់ អាយុពី ១៤ ទៅ១៧ ឆ្នាំ ត្រូវបានបុរសម្នាក់ជាអ្នកភូមិ នៅខេត្តកំពង់ចាមបញ្ចុះបញ្ចូលឲ្យធ្វើដំណើរមកភ្នំពេញ ដោយសន្យាថា រកការងារឲ្យធ្វើជាអ្នកបំរើតាមផ្ទះ ។ បន្ទាប់ពីមកដល់ភ្នំពេញ កុមារីទាំងនោះត្រូវបានគេនាំទៅលក់នៅទីផ្សារមួយកន្លែង ក្នុងតំលៃម្នាក់ៗ ៥០.០០០ រៀល ។ ជាសំណាងល្អ ការលក់ឡាយឡុងថោកៗនេះ ត្រូវបានបុគ្គលិកម្នាក់នៃអង្គការលីកាដូដែលបានទទួលព័ត៌មានពីជនរងគ្រោះម្នាក់ ឃើញហេតុការណ៍នេះ ហើយគាត់បានសហការជាមួយបុគ្គលិកលីកាដូ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដើម្បីធ្វើឲ្យប្រាកដថា កុមារីទាំងអស់ត្រូវបានរកឃើញ និងបញ្ជូនត្រឡប់ទៅក្រុមគ្រួសារនៅតាមខេត្តវិញ ដោយសុវត្ថិភាព ។
អានបន្ត -




