-
កម្ពុជា៖ បម្រាមលើការបាតុកម្មជាសាធារណៈ ដោយសន្តិភាពគឺមិនស្របតាមរដ្ឋធម្មនុញ្ញ
នាពេលថ្មីៗ អាជ្ញាធរកម្ពុជានៅក្នុងទីតាំងពីរផ្សេងគ្នាបានចាត់វិធានការដើម្បីហាមឃាត់ការធ្វើបាតុកម្មជាសាធារណៈដោយសន្តិភាពរបស់ប្រជាជន ខណៈដែលពួកគេចង់បង្ហាញប្រឆាំងនឹងការធ្វើខុសដែលជះឥទ្ធិពលលើការរស់នៅរបស់ពួកគេ។ នាថ្ងៃទី១២ឧសភា២០០៨ សមាគមន៍ជនជាតិដើមភាគតិចចំនួន១៥នៅក្នុងខេត្តរតនគិរីភាគឦសាន្តបានស្វែងការអនុញ្ញាតពីអាជ្ញាធរខេត្តដើម្បីប្រារព្ធធ្វើសិក្ខាសាលាមួយ និងនៅទីបញ្ចប់រៀបចំដំណើរការក្នុងទីរួមខេត្ត បានឌុង។
អានបន្ត -
កម្ពុជា៖ រដ្ឋាភិបាលកម្ពុជាត្រូវតែចាត់វិធានការប្រឆាំងនឹងរាល់អំពើហិង្សា និងធានាចំពោះការចាត់ទុកស្មើគ្នានៃគណបក្សនយោបាយទាំងអស់
ការរៀបចំឥឡូវកំពុងស្ថិតនៅក្នុងផ្លូវទៅកាន់ការបោះឆ្នោតលើកក្រោយដែលគ្រោងធ្វើនៅថ្ងៃទី២៧កក្កដា២០០៨។ បើទោះបីជាយុទ្ធនាការបោះឆ្នោតមិនអាចប្រព្រឹត្តទៅរហូតដល់៣០ថ្ងៃមុនពេលបោះឆ្នោតក៏ដោយ គណបក្សនយោបាយក៏កំពុងធ្វើសកម្មភាពយ៉ាងរំជើបរំជួលដើម្បីប្រកួតប្រជែងគ្នាយកពិន្ទុនិងសម្លេងឆ្នោត។ សកម្មភាពទាំងនេះរួមមាន មធ្យោបាយផ្សេងៗក្នុងការចុះបញ្ជីឈ្មោះសមាជិកគណបក្ស និងអ្នកគាំទ្របន្ថែមប្រយោជន៍ដើម្បីតទល់ចំពោះគណបក្សដែលប្រកួតប្រជែង។
អានបន្ត -
របាយការណ៍លីកាដូ ប្រព័ន្ធសារព័ត៌មានត្រូវបានរំខានដោយសេចក្តីភ័យខ្លាច និងអំពើពុករលួយ
ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាត្រូវបានគេពិពណ៌នាជាញឹកញាប់ថាជាប្រព័ន្ធសារព័ត៌មានមួយ ដែលមានសេរីភាពបំផុតនៅក្នុងតំបន់ តែការពិត អ្នកសារព័ត៌មានជាច្រើនបាននិយាយថាជាបរិយាកាសមួយ ដែលទំនុកចិត្តត្រូវបានធ្លាក់ចុះដោយសារតែភាពលំអៀងផ្នែកនយោបាយ សេចក្តីភ័យខ្លាច និងអំពើពុករលួយ ។ ប្រព័ន្ធសារព័ត៌មានក្នុងប្រទេសកម្ពុជាភាគច្រើនមាននិន្នាការទៅរកគណៈបក្សនយោបាយ ហើយភាគច្រើនមានទំនោរទៅរកគណៈបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។ ការសូកប៉ាន់គឺជារឿងធម្មតាដែលគេមិនចាត់ទុកថាជាអំពើពុករលួយទេ ។ ការបញ្ឈប់ការចេញផ្សាយជាផ្លូវការនៅតែមាន និងការបញ្ឈប់មិនឲ្យចេញផ្សាយនូវបញ្ហាផ្ទាល់ខ្លួន បានរាលដាលទូទាំងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។
អានបន្ត -
កម្ពុជា៖ ដំណោះស្រាយដ៏ជាប់លាប់ចំពោះការដណ្តើមដីធ្លីគឺអាស្រ័យលើនីតិវិធីនៃចំណាត់ការច្បាប់ដ៏សមគួរ
ការដណ្តើមយកដីធ្លីកំពុងញាំញីប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅដើមខែមីនា ឆ្នាំ២០០៧ មួយខែមុនការបោះឆ្នោតឃុំសង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងខ្លាំងៗនូវ "សង្គ្រាមប្រឆាំងនឹងអ្នកដណ្តើមយកដីធ្លី" និងភ្លាមៗបន្ទាប់ពីសេចក្តីប្រកាសនេះ អ្នកដណ្តើមយកដីធ្លីជាច្រើនរូបត្រូវបានចាប់ខ្លួន ឬបង្ខំឲ្យលះបង់នូវដី ដែលពួកគេបានដណ្តើមយក។ សង្គ្រាមនេះបានបាត់បង់ឥទ្ធិពលស្ទើតែទាំងស្រុង បន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ ហើយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ឈ្នះសម្លេងឆ្នោតឃុំសង្កាត់ភាគច្រើនលើសលុបទូទាំងប្រទេស។
អានបន្ត -
ការព្រួយបារម្ភជុំវិញករណីចាប់ខ្លួនផ្នែកនយោបាយ នៅខេត្តកំពង់ធំ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងលស្រុក ចំនួន ២១ គណៈកម្មាធិការខុមហ្រ្វែល មានសមាជិក ចំនួន១០ អង្គការ-សមាគម មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើតឡើងជាបន្តបន្ទាប់អំពៃការគំរាមកំហែង ការចាប់ឃុំខ្លួនផ្នែកនយោបាយ ដោយមានការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៏ នយោបាយផង ខណៈពេលដែលការបោះឆ្នោតជាតិ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ខិតជិតមកដល់ ។
អានបន្ត -
នគរបាលដែលគេឃុំខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារសុខភាពចុះខ្សោយ
លោកព្រីង ពៅ ជានគរបាលក្រុងកែប ដែលក្រសួងមហាផ្ទៃបានឃុំខ្លួនដោយមិនស្របច្បាប់ជាងមួយខែមកហើយ ត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះមុនីវង្សកាលពីម្សិលមិញ ។ សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស(លីកាដូ) មានការព្រួយបារម្ភជាខ្លាំង អំពីសុខភាពរបស់គាត់ និងជាថ្មីម្តងទៀត យើងសូមអំពាវនាវឲ្យមានការដោះលែងលោកព្រីង ពៅឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
អានបន្ត -
កម្ពុជា៖ មន្ត្រីគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដើម្បីឲ្យមានការរារែកក្នុងការបោះឆ្នោត
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា ការចោទប្រកាន់ពីបទល្មើសដោយសារហេតុផលនយោបាយ ប្រឆាំងនឹងមន្ត្រីគណបក្សប្រឆាំង មានចំនួនយ៉ាងហោចណាស់បីរូប គឺជាផ្នែកមួយនៃយុទ្ធនាការរបស់គណបក្សកំពុងកាន់អំណាច ដើម្បីធ្វើឲ្យគូប្រជែងនយោបាយចុះទន់ខ្សោយ មុនការបោះឆ្នោតជាតិក្នុងខែកក្កដា២០០៨។ កាលពីចុងសប្តាហ៍ អាជ្ញាធរបានចាប់ខ្លួនលោកទួត សារុន ជាមន្ត្រីគណបក្សប្រឆាំង គឺគណបក្សសម រង្ស៊ី និងបានស្វែងរកចាប់ខ្លួនមន្ត្រីគណបក្សសម រង្ស៊ី យ៉ាងហោចណាស់ពីររូបទៀត។ អង្គការឃ្លាមើលសិទ្ធិមនុស្សខ្លាចក្រែងថា មានមន្ត្រីគណបក្សសម រង្ស៊ីបន្ថែមទៀត អាចនឹងត្រូវចាប់ខ្លួននៅពេលខាងមុខ។
អានបន្ត -
-
កម្ពុជា៖ អំពាវនាវសុំឲ្យមានការចាត់វិធានការ ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលប្រមាថ ចំពោះសិទ្ធិមនុស្ស
នៅថ្ងៃទី២២កុម្ភៈ ២០០៨ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ ឈ្មោះហ៊ីង ប៊ុនជា បានដឹកនាំកងកម្លាំងប៉ូលីស ដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការកំពូល ទៅជម្លៀសប្រជាជនចំនួន២៣គ្រួសារ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួច ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ លោកហ៊ីង ប៊ុនជា បានប្រើប្រាស់កងកម្លាំងប៉ូលីសចំនួន៥០០នាក់ ដែលប្រដាប់ដោយកាំភ្លើងវែង ដំបងឆក់ ខែល និងគ្រាប់បែកផ្សែងធ្វើឲ្យហូរទឹកភ្នែក។ ព្រះរាជអាជ្ញារូបនោះបានប្រើគ្រឿងចក្រពីរគ្រឿងឈូសឆាយផ្ទះរបស់ប្រជាជន។
អានបន្ត -
-
ការថ្កោលទោសករណីអំពើហិង្សាអំពីដីធ្លីនៅក្រុងភ្នំពេញ
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិសូមថ្កោលទោសចំពោះអំពើហិង្សាពីរដែលបណ្តាលឲ្យមានការបង្ហូរឈាមនៅភ្នំពេញក្នុងកំឡុងពេល៤៨ម៉ោងកន្លងទៅនេះ នៅឯសហគមន៍រីករាយ និងសហគមន៍ឬស្សីកែវ ។ ក្រុមកិច្ចការពិសេសស្តីពីសិទ្ធិលំនៅដ្ឋាន អង្គការវេទិការស្តីពីកម្ពុជា អង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ សមាគមធាងត្នោត និងអង្គការស្ពានទៅកាន់សន្តិភាព សូមសំដែងនូវសេចក្តីសោកស្តាយយ៉ាងខ្លាំងចំពោះអំពើហិង្សាទាំងនេះ ហើយសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាផ្អាកការជម្លៀសប្រជាពលរដ្ឋរហូតដល់មានការការពារតាមផ្លូវច្បាប់ដោយប្រសិទ្ធភាពចំពោះប្រជាពលរដ្ឋដែលរងគ្រោះពីការជម្លៀស ។
អានបន្ត -




